ខ្មែរស្លាប់អត់មានអ្នកដឹងឮ
នេះជាជម្ងឺក្នុងសង្គម
ស្លាប់រាស្ត្រតូចតាចរួចអ្នកធំ
គេកែនប្រជុំថាទោសគ្មាន ។
នេះជាជម្ងឺក្នុងសង្គម
ស្លាប់រាស្ត្រតូចតាចរួចអ្នកធំ
គេកែនប្រជុំថាទោសគ្មាន ។
ពីដើមរៀងមកអ្នកខុសរស់
គ្រាន់តែដូរឈ្មោះរស់នៅបាន
ដូរស្រុកដូរទេសអត់តាមដាន
ខ្លះរស់សុខសាន្តរហូតស្លាប់។
គ្រាន់តែដូរឈ្មោះរស់នៅបាន
ដូរស្រុកដូរទេសអត់តាមដាន
ខ្លះរស់សុខសាន្តរហូតស្លាប់។
ប្រទេសទាំងមូលគ្មានអ្នកត្រង់
សុទ្ធមារយាទបង់ ប៉ិនចំណាប់
បោកប្រាសអ្នករស់លស់អ្នកស្លាប់
មិនមានចងចាប់មន្ត្រីណា ។
សុទ្ធមារយាទបង់ ប៉ិនចំណាប់
បោកប្រាសអ្នករស់លស់អ្នកស្លាប់
មិនមានចងចាប់មន្ត្រីណា ។
ខ្មែរស្លាប់ម៉ឺន សែនលានក៏ដោយ
ក៏មិនស្ដាយក្រោយ ឬខ្លោចផ្សា
អ្នកដឹកនាំត្រូវគ្រប់ហេតុការណ៍
អត់ច្បាប់មាត្រាណាចោទបាន ។
ក៏មិនស្ដាយក្រោយ ឬខ្លោចផ្សា
អ្នកដឹកនាំត្រូវគ្រប់ហេតុការណ៍
អត់ច្បាប់មាត្រាណាចោទបាន ។
ជម្ងឺនេះធំណាស់ខ្មែរអើយ
ល្មមភ្ញាក់ខ្លួនហើយពីសម្រាន្ដ
ទារសិទ្ធិសេរីគ្រប់ៗប្រាណ
ទើបខ្មែរសុខសាន្ដនៅគង់វង់ ។
ល្មមភ្ញាក់ខ្លួនហើយពីសម្រាន្ដ
ទារសិទ្ធិសេរីគ្រប់ៗប្រាណ
ទើបខ្មែរសុខសាន្ដនៅគង់វង់ ។


No comments:
Post a Comment